មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ទំនើបថ្មីបំផុតបើកឱ្យដំណើរការនៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (AUPP Technology Center) ដ៏ទំនើប ថ្មីបំផុត ដែលមានចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលឈានមុខគេផ្នែកបច្ចេកវិទ្យានៅកម្ពុជា បានបើកសម្ភោធជាផ្លូវការហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) ស្ថិតនៅក្នុងសាកលវិទ្យាល័យ AUPP ក្នុងខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយនិងជំរុញដល់ក្រុមហ៊ុនស្តាតអាប់ខាងបច្ចេកវិទ្យា (Technology Start-up) សាជីវកម្ម និងអ្នកជំនាញគ្រប់ផ្នែកក្នុងការស្វែងរកគុណតម្លៃនិងសក្តានុពលធនធានមនុស្សនៅកម្ពុជា។

ATC បានរៀបចំទីតាំងដ៏ប្រណីតដើម្បីផ្តល់ការបង្រៀននិងដំណោះស្រាយលើជំនាញផ្សេងៗដល់ក្រុមហ៊ុនស្តាតអាប់ឱ្យក្លាយជាក្រុមហ៊ុនលំដាប់ស្តង់ដាអន្តរជាតិដែលអាចលើកស្ទួយវិស័យសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។

ដឹ ស្ពេស (The Space) ATC ផ្ដល់ជូនកន្លែងដ៏ទំនើបដល់ក្រុមហ៊ុនស្តាតអាប់ខាងបច្ចេកវិទ្យាដើម្បីមកទទួលការបង្ហាត់បង្រៀនធនធានមនុស្ស និងការវិនិយោគពីសំណាក់ក្រុមហ៊ុននានា។ ATC មានបន្ទប់ការិយាល័យចំនួន១០ បន្ទប់ប្រជុំ៩ និងកន្លែងធ្វើការចំនួន៣៩កន្លែង ហើយក៏មានទីតាំងជាច្រើនកន្លែងទៀតសម្រាប់ភ្ជាប់ទំនាក់ទំនង (Networking Space & Event) និងការជួបជុំនានា។ នៅក្នុងពេលខាងមុខមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ក៏នឹងមានបើកកន្លែងតាំងពិព័រណ៍គំនូរ ហាងកាហ្វេ និងបារនៅខាងលើផងដែរ។

លោកអ្នកដែលជាម្ចាស់ស្តាតអាប់ (Start Up) អាចមក ATC ដើម្បីស្វែងយល់បន្ថែម ឬចូលទៅ www.aupptechcenter.com អ៊ីម៉ែលមកកាន់ [email protected] ទូរស័ព្ទ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១។

ស្វែងយល់បន្ថែមពី The AUPP Ltd. Co group

The AUPP Ltd. Co group មានក្រុមហ៊ុនដូចជា មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP, the Center for Leadership and Professional Development, មហាវិទ្យាល័យ AUPP, វិទ្យាល័យ AUPP – Foxcroft Academy, និងមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍៕

Share this Article